កិរិយាសព្ទ

មុខវិជ្ជាដែលសិក្សាផ្ទាល់ពីប្រវត្តិនិងតួនាទីរបស់កិរិយាសព្ទ។ កិរិយាសព្ទ័គឺជាវេយ្យករណ៍ប្រភេទមួយ

ដែលមានសារសំខាន់មិនខុសពីវេយ្យករណ៍ដទៃទៀត។កិរិយាស័ព្ទគឺ​ជា​ពាក្យដែល​សម្ដែង​នូវ​អំពឬ​ពោល​

នូវ​ដំណើរ ដូច​ជា​ពាក្យ៖ដើរ, ឈរ, អង្គុយ, ដេក ..។ល។ នៅក្នុងកិរិយាសព្ទ័មានកិរិយាសំខាន់ៗ

ជាច្រើនដូចជា​ សកម្មកិរិយា​ អសកម្មកិរិយា កិរិយាសព្ទ័សុទ្ធ ជំនួយកិរិយា កិរិយាចំណង កាលកិរិយា​ កិរិយាសព្ទ័បច្ចុប្បន្នកាល កិរិយាសព្ទ័អតីតកាល កិរិយាសព្ទ័អនាគតកាល និងកិរិយាសព្ទ័ហេតុ។

    • សកម្មកិរិយា  គឺ​កិរិយា​ដែល​ត្រូវ​មាន​ពាក្យ​មក​បំពេញ​អំពើ ទើប​គ្រប់​គ្រាន់ ដូច​ជា​ពាក្យ​ថា៖ ខ្ញុំ​ឈូស​ឈើ, គេ​ទិញ​សំពត់, អ្នក​នេសាទ​ស្ទូច​ត្រី, ចោរ​លួច​ទ្រព្យ…។ ឈើ, សំពត់, ត្រី, ទ្រព្យ ជា​កម្ម​របស់​កិរិយា

 

  • អសកម្មកិរិយា​​​  កិរិយា​ដែល​មាន​អំពើ​​នឹង​ខ្លួន​ឯង ដូច​ជា​ពាក្យ៖ ខ្ញុំ​កើត, យើង​ទៅ, វា​ស្លាប់។

 

  • ជំនួយកិរិយាគឺជាពាក្យសម្រាប់បង្គប់ន័យសេចក្ដីឲ្យកិរិយាបង្គោលណាមួយនៅក្នុងល្បះ។
  • ជំនួយកិរិយាមានច្រើនណាស់។ នៅក្នុងល្បះខ្លះជំនួយកិរិយាប្រើនៅខាងដើមកិរិយាបង្គោល។

 

  • កិរិយាចំណង  គឺជាកិរិយាសព្ទ័ចងភ្ជាប់រវាងនាមឬសព្វនាមទៅនិងពាក្យឬសព្វនាមប្រធាន ទៅនិងពាក្យឬកន្ដោមពាក្យដែលបញ្ជាក់ន័យឲ្យនាមឬសព្វនាមប្រធាននោះវិញ។
  • កាលរបស់កិរិយាគឺជាពេលវេលាដែលអំពើរបស់កិរិយាប្រព្រឹត្តឡើង។​​ កាលកិរិយាអាចចង្អុលចេញពីពេល អតីតកាល , បច្ចុប្បន្នកាល ឬ​ អនាគតកាល។​ កាលកិរិយាចែកចេញជាបីគឺ…..

 

    • កិរិយាសព្ទ័បច្ចុប្បន្នកាលគឺជាកិរិយាដែលបញ្ជាក់ពីសកម្មភាពនៅពេលបច្ចុប្បន្ន។

 

  • កិរិយាសព្ទ័អតីតកាល  គឺជាពាក្យដែលបញ្ជាក់ពីសកម្មភាពដែលបានកើតឡើងរួចទៅហើយ។
  • កិរិយាសព្ទ័អនាគតកាល  គឺជាកិរិយាសំដែងប្រាប់សកម្មភាព ឬ​ព្រឹត្តិការណ៍ដែលនឹងកើតឡើងនូវពេលខាងមុខ។

 

 

  • កិរិយាសព្ទ័ហេតុ សម្ដែងនូវអំពើ របស់ប្រធានដែលធ្វើឡើងគ្រាន់ជាដើម​ហេតុប៉ុណ្ណោះ

 

ឯកម្មបទជាអ្នកទទួលយកបុព្វហេតុនោះ ទៅធ្វើអំពើអោយសម្រាច់ដោយខ្លួនឯង។

Leave a Reply

Your email address will not be published. Required fields are marked *