បទពិសោធន៍ ពីទិវាអក្សរសាស្រ្ដ

វប្បធម៌រលាយ​ ជាតិរលំ វប្បធម៌គង់វង្ស ជាតិថ្កើនថ្កាន ជាពាក្យដែរដូនតាខ្មែរបានប្រើប្រាស់មកដើម្បីយក មកប្រដៅកូនខ្មែរជំនាន់ក្រោយឲ្យបាន​យល់ពីវប្បធម៌មួយនៃជាតិនិង​ជួយថែរក្សាសម្បត្តិរបស់ជាតិ។ ទិវាអក្សរសាស្រ្ដជាកម្មវិធីដែរបានរៀបចំដើម្បី លើកតម្បើននូវវប្បធម៌ជាតិមួយចំនួនដែលបានបាត់បង់ ក៏ដូចនេះដែរនៅក្នុងទិវាអក្សរនេះបានរៀបចំឡើងដើម្បីបញ្ជាក់ពីអត្តសញ្ញាណជាតិនៅមានក្នុងពេល បច្ចុប្បន្នដូចជា សំលៀកបំពាក់តាមសម័យ ឧបករណ៍នេសាទ អក្សរសាស្រ្ដជាតិ និងមានជាច្រើនទៀត។ នៅពេលការដែរខ្ញុំបានចូលរួមក្នុងកម្មវិធីនេះខ្ញុំបានចាំថាមានស្ដង់បានថាការ រចនានីមួយនិងបាន​រៀបរាប់ពីវប្បធម្មនិងអក្សរសាស្រ្ដជាតិយ៉ាងសំអិតសំអាង។​ ស្ដង់ខ្លះរៀបរាប់ពី អក្សរសាស្រ្ដ ខ្លះពីល្បែងប្រជាប្រិយ អុក ជនជាតិភាគតិច​ ខ្លះពីសិល្ប:ចម្រៀងខ្មែរ។ អ្វីដែរគួរឲ្យគាប់សំគាល់ខ្លះទៀតមានដូច ជាការតស៊ូមតិ ការនិយាយជាសាធារណ: និងការប្រកួតកំណាព្យនិងរឿងខ្លី។ នៅក្នុងការប្រកួតនេះដែរ ខ្ញុំបានប្រកួតការសរសេររឿងខ្លីទោះបីជាវាមិនបានជាប់ក៏ខ្ញុំមានអារម្មណ៍ថារីករាយណាស់ដែរបាន បញ្ចេញស្នាដៃនិងគំនិតរបស់ខ្លួនឯង។ មិនតែប៉ុណ្ណោះខ្ញុំក៏បានចូររួមជាសមាជិកមួយនៃកម្មវិធីដែរស្ដង់ ខ្ញុំនិយាយអំពីនេសាទឧបករណ៍ខ្មែរដែលនៅមាននិងមានប្រជាជននៅតែប្រើប្រាស់វាជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះកម្មវិធីនេះបានបង្រៀនខ្ញុំជាច្រើនអំពីអ្វីដែលខ្មែរមាននៅក្នុងពេលបច្ចុប្បន្ននេះ។

ការថ្លែងសុន្ទរកថា
ការបង្ហាញម៉ូតសម្លៀកបំពាក់ខ្មែរតាមសម័យ
ល្បែងអុកខ្មែរ
ការធ្វើបទបង្ហាញពីអក្សរសាស្រ្ដខ្មែរ
ការតស៊ូមតិ

Leave a Reply

Your email address will not be published. Required fields are marked *