វប្បធម៌រលាយ ជាតិរលំ វប្បធម៌គង់វង្ស ជាតិថ្កើនថ្កាន ជាពាក្យដែរដូនតាខ្មែរបានប្រើប្រាស់មកដើម្បីយក មកប្រដៅកូនខ្មែរជំនាន់ក្រោយឲ្យបានយល់ពីវប្បធម៌មួយនៃជាតិនិងជួយថែរក្សាសម្បត្តិរបស់ជាតិ។ ទិវាអក្សរសាស្រ្ដជាកម្មវិធីដែរបានរៀបចំដើម្បី លើកតម្បើននូវវប្បធម៌ជាតិមួយចំនួនដែលបានបាត់បង់ ក៏ដូចនេះដែរនៅក្នុងទិវាអក្សរនេះបានរៀបចំឡើងដើម្បីបញ្ជាក់ពីអត្តសញ្ញាណជាតិនៅមានក្នុងពេល បច្ចុប្បន្នដូចជា សំលៀកបំពាក់តាមសម័យ ឧបករណ៍នេសាទ អក្សរសាស្រ្ដជាតិ និងមានជាច្រើនទៀត។ នៅពេលការដែរខ្ញុំបានចូលរួមក្នុងកម្មវិធីនេះខ្ញុំបានចាំថាមានស្ដង់បានថាការ រចនានីមួយនិងបានរៀបរាប់ពីវប្បធម្មនិងអក្សរសាស្រ្ដជាតិយ៉ាងសំអិតសំអាង។ ស្ដង់ខ្លះរៀបរាប់ពី អក្សរសាស្រ្ដ ខ្លះពីល្បែងប្រជាប្រិយ អុក ជនជាតិភាគតិច ខ្លះពីសិល្ប:ចម្រៀងខ្មែរ។ អ្វីដែរគួរឲ្យគាប់សំគាល់ខ្លះទៀតមានដូច ជាការតស៊ូមតិ ការនិយាយជាសាធារណ: និងការប្រកួតកំណាព្យនិងរឿងខ្លី។ នៅក្នុងការប្រកួតនេះដែរ ខ្ញុំបានប្រកួតការសរសេររឿងខ្លីទោះបីជាវាមិនបានជាប់ក៏ខ្ញុំមានអារម្មណ៍ថារីករាយណាស់ដែរបាន បញ្ចេញស្នាដៃនិងគំនិតរបស់ខ្លួនឯង។ មិនតែប៉ុណ្ណោះខ្ញុំក៏បានចូររួមជាសមាជិកមួយនៃកម្មវិធីដែរស្ដង់ ខ្ញុំនិយាយអំពីនេសាទឧបករណ៍ខ្មែរដែលនៅមាននិងមានប្រជាជននៅតែប្រើប្រាស់វាជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះកម្មវិធីនេះបានបង្រៀនខ្ញុំជាច្រើនអំពីអ្វីដែលខ្មែរមាននៅក្នុងពេលបច្ចុប្បន្ននេះ។
សរសេរតាមអាន ពាក្យនិងពន្យល់ពាក្យ
ថ្នាក់ខ្មែរគីជា ថ្នាក់ដែលសំខាន់ព្រោះតែយើងជាខ្មែរយើងត្រូរតែ សិក្សាអំពីភាសាជាតិរបស់ខ្លួន។ តាមរយ:ការសិក្សា ចំនួយមួយត្រីមាសនេះ ខ្ញុំបានសិក្សាអំពីការសរសេរតាមអាន អំពីពាក្យធម្មតាដែលប្រជាជនប្រើប្រាស់ជាប្រចាំ។ ការប្រើប្រាស់ពាក្យប្រចាំថ្ងៃនិងការសរសេរគឺខុសគ្នា។ វាខុសគ្នាត្រង់ការនិយាយគឺខ្លិនិងមិនមានន័យវែងដូចជាការ សរសេរឡើយការសរសេរត្រូវតែមានលក្ខណ:និងអក្សរត្រូវទៅតាមដែលបាមកំណត់។ នៅក្នុងនោះខ្ញុំបានសរសេរ ពាក្យមួយចំនួនដូចជា៖ ព្រហ្មវិហារធម៌ ករុណា សង្រ្គាន្ត ត្រុដិ ករុណា មេត្តា មុទិតា បាល្ល័ង្ក ឧបេក្ខា ។ល។
- ឧបេក្ខា ការតាំងចិត្តជាកណ្ដាល។
- ត្រុដី មានន័យថាការផ្ដាច់។
- សង្គ្រាន្តគឺជាពិធីដែលគេប្រារព្ធដើម្បីផ្លាស់ឆ្នាំចាស់ចូលទៅឆ្នាំថ្មី។
- កុរណា គឺជាភាពសេចក្ដីអាណិតអាសូរ សន្ដោអ្នកដទៃ។
- មុទិតា គឺជាការមិនមានចិត្តច្រណែនអ្នកដទៃ។
និងមានពាក្យជាច្រើនទៀត។
កិរិយាសព្ទ
មុខវិជ្ជាដែលសិក្សាផ្ទាល់ពីប្រវត្តិនិងតួនាទីរបស់កិរិយាសព្ទ។ កិរិយាសព្ទ័គឺជាវេយ្យករណ៍ប្រភេទមួយ
ដែលមានសារសំខាន់មិនខុសពីវេយ្យករណ៍ដទៃទៀត។កិរិយាស័ព្ទគឺជាពាក្យដែលសម្ដែងនូវអំពឬពោល
នូវដំណើរ ដូចជាពាក្យ៖ដើរ, ឈរ, អង្គុយ, ដេក ..។ល។ នៅក្នុងកិរិយាសព្ទ័មានកិរិយាសំខាន់ៗ
ជាច្រើនដូចជា សកម្មកិរិយា អសកម្មកិរិយា កិរិយាសព្ទ័សុទ្ធ ជំនួយកិរិយា កិរិយាចំណង កាលកិរិយា កិរិយាសព្ទ័បច្ចុប្បន្នកាល កិរិយាសព្ទ័អតីតកាល កិរិយាសព្ទ័អនាគតកាល និងកិរិយាសព្ទ័ហេតុ។
-
- សកម្មកិរិយា គឺកិរិយាដែលត្រូវមានពាក្យមកបំពេញអំពើ ទើបគ្រប់គ្រាន់ ដូចជាពាក្យថា៖ ខ្ញុំឈូសឈើ, គេទិញសំពត់, អ្នកនេសាទស្ទូចត្រី, ចោរលួចទ្រព្យ…។ ឈើ, សំពត់, ត្រី, ទ្រព្យ ជាកម្មរបស់កិរិយា
- អសកម្មកិរិយា កិរិយាដែលមានអំពើនឹងខ្លួនឯង ដូចជាពាក្យ៖ ខ្ញុំកើត, យើងទៅ, វាស្លាប់។
- ជំនួយកិរិយាគឺជាពាក្យសម្រាប់បង្គប់ន័យសេចក្ដីឲ្យកិរិយាបង្គោលណាមួយនៅក្នុងល្បះ។
- ជំនួយកិរិយាមានច្រើនណាស់។ នៅក្នុងល្បះខ្លះជំនួយកិរិយាប្រើនៅខាងដើមកិរិយាបង្គោល។
- កិរិយាចំណង គឺជាកិរិយាសព្ទ័ចងភ្ជាប់រវាងនាមឬសព្វនាមទៅនិងពាក្យឬសព្វនាមប្រធាន ទៅនិងពាក្យឬកន្ដោមពាក្យដែលបញ្ជាក់ន័យឲ្យនាមឬសព្វនាមប្រធាននោះវិញ។
- កាលរបស់កិរិយាគឺជាពេលវេលាដែលអំពើរបស់កិរិយាប្រព្រឹត្តឡើង។ កាលកិរិយាអាចចង្អុលចេញពីពេល អតីតកាល , បច្ចុប្បន្នកាល ឬ អនាគតកាល។ កាលកិរិយាចែកចេញជាបីគឺ…..
-
- កិរិយាសព្ទ័បច្ចុប្បន្នកាលគឺជាកិរិយាដែលបញ្ជាក់ពីសកម្មភាពនៅពេលបច្ចុប្បន្ន។
- កិរិយាសព្ទ័អតីតកាល គឺជាពាក្យដែលបញ្ជាក់ពីសកម្មភាពដែលបានកើតឡើងរួចទៅហើយ។
- កិរិយាសព្ទ័អនាគតកាល គឺជាកិរិយាសំដែងប្រាប់សកម្មភាព ឬព្រឹត្តិការណ៍ដែលនឹងកើតឡើងនូវពេលខាងមុខ។
- កិរិយាសព្ទ័ហេតុ សម្ដែងនូវអំពើ របស់ប្រធានដែលធ្វើឡើងគ្រាន់ជាដើមហេតុប៉ុណ្ណោះ
ឯកម្មបទជាអ្នកទទួលយកបុព្វហេតុនោះ ទៅធ្វើអំពើអោយសម្រាច់ដោយខ្លួនឯង។
Khmer Poem
Khmer class
Khmer class in the first three week I study about the how to act in the correct way when I have to interviewing people like how to ask the question ,what I have to do before asking the question to the people that we want to ask , how to ask the permission before i start ask the question in the right ways. And also I have learning about the way how they people acting when they are in the big meeting. I also learning how to shaking the hand in the right ways, how to use eye contact , how to communicate when we at there, how to using the smell in the meeting and how to stand in the right ways in the caff breaking break. And in the next few week more I have learning about writing the poem for junior book and i have writing about 4 poem that talk about the life all the fist poem i writing the poem that talking about the life of the Lkoun khol Khmer that relating to the life of the Lkoun kol khmer . how it was and how it facing and the last one are telling the people please helping the people to support lkoun kol khmer. And three more are about the life of the kid that i just thinking and it a fake story it title is the life of the kid in the river of victory , another one is the woman in the world life and the last one the poem that talk about the life the teenager loving with each other. And at the end i will show you about my favorite poem that talk about the Life Lkoun kol khmer.
កំណាព្យខ្មែរ បទពាក្យ១២
ជីវិតល្ខោនខោលខ្មែរ
- សម្បត្តិវប្បធម៌ជាតិខ្មែរដ៍សែនឧត្តមថ្លៃថ្លា
រស់នៅមានភាពសុខាតាំងពីបុរាណកាល
- បែរត្រូវប្រហារដោយសៀមចិត្តអប្រិយឬស្យា
ក្រល័យវប្បធម៌ដល់សែនមហាទៅជារបស់ខ្លួន។
- ក្បូរក្បាច់រចនាលម្អហត្ថាប្រៀបដូចខេមរា
ក្បាច់រាំវង់ភ្លេងសម្ដែងនេះណារិតតែដូចជាតិ
- គ្មានគម្លៀតសូម្បីតែឈ្មោះដល់មហាប្រពៃ
ដែលមានភាពល្អសក្ខីតាំងពីដូនតារៀងមក។
- ល្ខោនខ្មែរហៅថាល្ងោនខោលជាតិដល់មហាសក្ដា
រីឯប្រទេសថៃវិញណាមានឈ្មោះថាល្ខោនខូន
- ពេលឮហើយរៀមសែនល្អៀសក្នុងចិត្តម្លេះ៉ទេណាស់ណា
ចង់តែដាក់បណ្ដាសាឲសៀមនេះណាវិនាស។
- ប៉ុន្តែមកដល់ពេលបច្ចុប្បន្្ននេះណាល្ខោនខោល
សែនឈឺចុកផ្សាដោយសារខ្មែរភ្លេចអស់ល្ខោនខោលជាតិ
- នឹកឃើញតែរឿងថៃនិងរៀងភាគភ្លេចអស់សញ្ជាតិ
រកពេលឆ្លៀតមកមើលការសម្ដែងមិនបានឡ់ើយណា។
- ឃើញហើយសែនអាណិតដល់អ្នកសម្ដែងម្លេះទេណា
នឹកអាណិតណាស់ណាដល់ទឹកនេត្រាដែលបានស្រក់
- ពេលដែលសម្ដែងយ៉ាងស្រស្រាក់តែគ្មាននាក់ផងមើល
គាត់សុខចិត្តធ្វើដើម្បីឲ្យក្មេងជំនាន់ក្រោយស្គាល់។
- ដល់ពេលជិតបាត់បង់ទើបខំប្រឹងស្ដាយវប្បធម៌ជាតិ
ខំប្រឹងយ៉ាងឃ្មីឃ្មាតបបួលអស់ញោមញាតិមកមើល
- ដល់ពេលហើយអាងខឹងគេយ៉ាងរង្គឺគេមិនមើល
របាំជាតិខ្មែរដែលគេកំពុងចង់យកទៅបាត់។
- អ្នកខ្លះមកមើលមិនមែនដើម្បីរៀនតែគេមកមាន
ធុរៈចាំបាច់ដូចជាថតរូបរួចចងជាបាច់
- ឲ្យរួមជាស្រេចយកទៅអួតមិត្តភក្កិដូចចាំបាច់
ឲ្យគេសរសើររួចជាស្រេចរួមចាំបាត់ធ្វើចេះ។
- បើអស់លោកអ្នកបានស្ដាប់និងបានយល់អស់វៀងហើយ
សុំអស់ត្រើនតើ្រយជួយយល់និងជួយស្ដារស្ថានការនេះ
- បើយល់ហើយសូមជួយត្រិះរិះនិងគិតពិចារណា
នៅទីបញ្ចប់នេះណាសូមអរគុណជាពិសេស។
That poem is call the 12 word poem and that is my poem .