ថ្នាក់ភាសាខ្មែរ

       ការសិក្សានៅក្នុងសាលាមានមុខវិជ្ជាជាច្រើនដូចជា គណិតវិទ្យា វិទ្យាសាស្រ្ដ ការអាននិងសរសេរជាភាសាអង្លេស បូករួមនិងនេះយើងមានការសិក្សាជាភាសាខ្មែរដែល។​ នៅក្នុងថ្នាក់ភាសាខ្មែរខ្ញុំបានរៀនអំពីរឿងកុលាបប៉ៃលិននិងដើមកំណើតពិធីបុណ្យកឋិនទាននិងពិធីបុណ្យអកអំបុកសំពះព្រះខែ។​ ការសិក្សាពីរឿងកុលាបប៉ៃលិននេះខ្ញុំបានអានទាក់ទងនិងរឿងដែលស្ដែងពីស្នេហារបស់កញ្ញាដែលជា កូនរបស់លោកថៅកែត្បូងនៃខេត្តប៉ៃលិននិងកម្លោះកំព្រា ដែលជាកម្មករនៃអណ្ដូងរ៉ែរបស់ថៅកែដែលជាឪពុក។ រឿងនេះបាននិយាយប្រាប់ពីការស្រឡាញ់គ្នាពីស្អប់ទៅស្រឡាញ់។ មកដល់ការសិក្សាទាក់ទងពីពិធីបុណ្យកឋិនវិញ ខ្ញុំបានរៀនទាក់ទងពីប្រវត្តិនៃបុណ្យកឋិន ការប្រារព្ធនៃពិធីបុណ្យ គ្រឿងសក្ការៈនិងនិយមន័យនៃពាក្យកឋិន។  មិនតែប៉ុណ្ណោះខ្ញុំបានរៀបអំពីប្រវត្តិនៃពិធីបុណ្យអុំទូកបណ្ដែតប្រទីប អក អំបុកនិងសំពះព្រះខែផងដែរ។ ចំពោះការសិក្សាពីបពិធីបុណ្យអុំទូកបណ្ដែតប្រទីប អក អំបុកនិងសំពះព្រះខែ ខ្ញុំបានរៀងអំពីប្រវត្តិអំពីការប្រារព្ធពិធី​ ចាប់ផ្ដើមនៅឆ្នាំណា ដោយព្រះរាជអង្គណា​ និងហេតុអ្វីបានជាគេប្រារព្ធរួមគ្នា។ ហើយនៅពេលនេះខ្ញុំនិងចែករំលែកពីប្រវត្តិរបស់បុណ្យកឋិនទាន។ ប្រវត្តិមានដូចតទៅ៖ ការពីដើមឡើយមានភិក្ខុចំនួន៣០អង្គ(ដែលឯកសារខ្លះថាជាបងប្អូន​ ) ដែលគង់នៅអារញ្ញិកង្គ​ធុតង្គ​វត្ត​(ប្រព្រឹត្ដ​ ធុតង្គ​នៅ​ក្នុង​ព្រៃ) ។ ហើយនៅមុនពេលចូលព្រះវស្សា ភិក្ខុទាំង៣០អង្គមានបំណងចង់ទៅវន្ទាលាព្រះពុទ្ធនៅចាំព្រះ វស្សា នៅកន្លែងណាមួយ(តាមទំនៀមទំម្លាប់) ។ ភិក្ខុទាំងអស់ធ្វើដំណើរដោយថ្មើរជើងទើបបានពាក់កណ្ដាលផ្លូវ ក៏ដល់ព្រះវស្សាទើប នាំគ្នាចាំព្រះវស្សានៅពាក់កណ្ដាលផ្លូវ​ដែនក៏ដល់ពេលកឋិនកាលចូលមកទើបសម្រេចចិត្តឈប់នៅក្រុងបាថេយ្យ​នា​ក្រុង​សាកេត តែម្ដង។ លុះ​ដល់​ថ្ងៃ​ចេញ​វស្សា​ហើយ ក៏​និមន្ត​ទៅ​ថ្វាយ​បង្គំ​គាល់​ព្រះ​សម្មា​សម្ពុទ្ធ​ដែល​គង់​ចាំ​វស្សា​នៅ​ វត្ត​ជេតពន នា​ក្រុង​សាវត្ថី ។ ចំជាពេលនោះដែលនៅពេលមិនទាន់ដាច់ភ្លៀង ព្រះសម្ពុទ្ធទ្រង់ត្រាស់ចង់ដឹងពីដំណើររឿងព្រះវស្សាទើបហៅភិក្ខុមកប្រជុំ ឲ្យតែ មកម្ដងពេលខ្លះក៏ភ្លៀង ក៏ធ្វើឲ្យភិក្ខុទទឹក ហើយព្រះភិក្ខុមានចីវរតែ២សម្រាប់ទើមធ្វើឲ្យពិបាកទើបព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ព្រះ​តំរិះ​ថា ប្រសិន​បើ​តថាគត​បាន​អនុញ្ញាត​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​សង្ឃ​ពី​មុន​មក​ រួច​ហើយ សម​បើ​លោក​ទាំង​នោះ​មិន​ជួប​ក្តី​លំបាក​យ៉ាង​ហ្នឹង​ទេ ហើយ​កឋិន​នេះ​ព្រះ​ពុទ្ធ​ពី​អតីត​ក៏​បាន​អនុញ្ញាត​ដល់​សាវក​​ដូចគ្នា​ដែរ។ ដំណើរ​នេះ​ទើប​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ប្រជុំ​ភិក្ខុ​ទាំង​ឡាយ ​សំដែង​ធម្មកថាហើយ​ទ្រង់​អនុញ្ញាត​កឋិន​ត្ថារកិច្ច​នេះ​ថា៖ម្នាល​ភិក្ខុ​ទាំង​ឡាយតថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំង​ឡាយ ​ដែល​នៅចាំ​វស្សា​រួច​ហើយ​ទទួល​ក្រាល​ កឋិន​ទាន​បាន ម្នាល​ភិក្ខុ​ទាំង​ឡាយអានិសង្ស​៥​ប្រការ​នឹង​សម្រេច​ដល់​ភិក្ខុ​ ទាំង​ឡាយ​ដែល​បាន​ក្រាល​(អនុ​ មោទនា)​កឋិន​រួច​ហើយ។លុះ​តំណ​ក្រោយ​មក បន្ទាប់​ពី​បាន​ដឹង​ថា ព្រះ​ពុទ្ធ​ទ្រង់​អនុញ្ញាតឲ្យ​សាវក​ទទួល​កឋិន​ត្ថារកិច្ច ​ព្រះ​បាទ បសេន​ទិ​កោសល បាន​ផ្តើម​ធ្វើ​កឋិន​ទាន​មុន​គេ​បង្អស់​ក្នុង​សម័យ​ពុទ្ធ​កាល។

 

                         ​​​​​​​   

 

Multimedia / Photography Basic

 Multimedia is the class that study about all using more than one medium of expression or communication . even through last time I have learning about the all the Adobe and finding the source in the internet. so in this time I have learn about the photography basics . by the way I have learning about how the camera working how to shooting the best picture by changing the shutter speed, exposure, aperture and ISO .To add on that also we have learn about the Digital storytelling too. for the camera working I have learn that some of the camera are the DSLR that stand for the digital single lens reflex and some of the camera are the Mirror-less. I also have learn that about what is the exposure that is mean that amount of light that reach the Camera sensor. And the Shutter speed , exposure and the aperture that is the 3 things that affect the picture, Exposure  some time make the picture too bright and sometime make the picture too dark. So what i have learn about the Shutter Speed are the Length of time the shutter is open to allow light in .